ព័ត៌មានបឋមដែលទទួលបាននៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១មុននេះ ឲ្យដឹងថា ប្រធានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ លោក យូ ប៊ុនឡេង មានវិជ្ជមានជំងឺកូវីដ១៩។ លោកមានទីលំនៅបច្ចុប្បន្នផ្លូវ ២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំំពេញ។
ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា រកឃើញករណីឆ្លងថ្មី ចំនួន ៦២ នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកើនឡើងដល់៧១២ នាក់ ខណៈអ្នកឆ្លងសរុបនៅទូទាំងប្រទេសចំនួន ១២២៥ នាក់ និងជាសះស្បើយចំនួន នាក់ ៦១៩ នាក់ និងស្លាប់ម្នាក់៕