យ៉ាងហោចណាស់មនុស្ស ៦ នាក់ស្លាប់ និង១១ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានការបំផ្ទុះចំនួន៣ទីតាំង នៅប្រទេសអាហ្វហ្គានីស្ថាន
2 ឆ្នាំ មុន
ក្រុងកាប៊ុល៖ អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល លោក Khalid Zadran បាននិយាយថា មានការបំផ្ទុះចំនួនបីកន្លែង បានសម្លាប់មនុស្ស ៦ នាក់ និងរបួស ១១ នាក់ផ្សេងទៀតនៅក្នុងតំបន់ Dasht-e-Barchi នៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី១៩ មេសា ២០២២។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក TOLOnews ការបំផ្ទុះដំបូងបានកើតឡើងនៅជិតមជ្ឈមណ្ឌលសិក្សា Mumtaz ហើយត្រូវបានបន្តដោយការផ្ទុះពីរខាងក្រោយនៅជិតវិទ្យាល័យ Abdul Raheem Shaheed ។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះទេ។