ការបំផ្ទុះរថយន្តនៅសាលាអាហ្វហ្គានីស្ថាន ទីក្រុងកាប៊ុល សម្លាប់មនុស្ស ៥៥ នាក់ និងរបួសជាង ១៥០ នាក់
អាហ្វហ្គានីស្ថាន៖ មន្រ្តីបាននិយាយថា មានការផ្ទុះដែលបណ្តាលមកពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅសាលារៀនមួយនៅរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៥ នាក់ និងរងរបួសជាង ១៥០ នាក់ ដែលភាគច្រើនជាសិស្សស្រី នៅក្នុងការវាយប្រហារមួយ ។
មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់បានប្រាប់ ថា អ្នកស្លាប់និងរបួសភាគច្រើនជាសិស្សដែលចេញពីសាលា Sayed ul Shuhada ហើយមនុស្សជាច្រើនបានរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ខ្សែវីដេអូនៅលើប៉ុស្តិ៍ទូរទស្សន៍ ToloNews បានបង្ហាញឈុតឆាកវឹកវរ ដោយមានសៀវភៅ និងកាតាបសិស្ស មាននៅពាសពេញលើផ្លូវបង្ហូរដោយឈាម ។
សាក្សីបានឃើញផ្ទាល់ភ្នែកបានប្រាប់ថា “វាជាការបំផ្ទុះគ្រាប់បែកក្នុងរថយន្តបានកើតឡើងនៅមុខច្រកចូលសាលារៀន” ។ គាត់បាននិយាយថា មានតែជនរងគ្រោះ ៧ ទៅ ៨ នាក់ប៉ុណ្ណោះ ដែលជាសិស្សសាលានឹងត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបញ្ចប់ម៉ោងរៀន។
លោក Najiba Arian អ្នកនាំពាក្យក្រសួងអប់រំ ក៏បានប្រាប់ដែរថា នៅវិទ្យាល័យ Sayed ul Shuhada សិស្សស្រី និងសិស្សប្រុសសិក្សាជា ៣ វេន ដែលវេនទី ២ គឺសំរាប់សិស្សស្រី។ អ្នករងរបួសភាគច្រើនគឺជាសិស្សស្រី។ យ៉ាងណាមិញ អ្នកនាំពាក្យ លោក Tariq Arian បាននិយាយថា ចំនួនអ្នកស្លាប់គឺយ៉ាងហោចណាស់ ៣០ នាក់ និង ៥២ នាក់រងរបួស៕NR