ករណីបំផ្ទុះគ្រាប់បែកអត្ថឃាតនៅក្នុងវិហារអ៊ីស្លាមមួយក្នុងទីក្រុងកាន់ដាហាកាលពីថ្ងៃសុក្រមានអ្នកស្លាប់កើនដល់ ៤៧នាក់ហើយ
3 ឆ្នាំ មុន
ប្រទេសអាហ្វហ្គានី៖ មន្ត្រីក្នុងតំបន់បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្នុងវិហារអ៊ីស្លាមមួយក្នុងទីក្រុងកាន់ដាហានៃខេត្តកានដាហានៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្របានកើនឡើងដល់ ៤៧នាក់ហើយ ខណៈដែលមនុស្ស ៩០នាក់ផ្សេងទៀតបានរងរបួស។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ។
លោក Haifz Sayyed មកពីនាយកដ្ឋានវប្បធម៌ និងព័ត៌មាននៃរដ្ឋាភិបាលតំបន់បាននិយាយថា ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅខាងក្នុងអគារវិហារអ៊ីស្លាមមូស្លីម Shiite កាលពីថ្ងៃត្រង់ថ្ងៃសុក្រ ដែលជាពេលអ្នកគោរពបូជារាប់រយនាក់កំពុងធ្វើការបួងសួង។ក្រុមរដ្ឋអ៊ីស្លាម (IS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕SP