ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដ្រីម្នាក់មានកូវីដ-១៩ ដែលមានកូនតូច ហើយមិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកទាក់ទងមិនបាន ត្រូវបានមន្ត្រីសុខាភិបាលនាំយកមកសម្រាកព្យាបាលហើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃ២៣ កុម្ភៈ បានលើកឡើងថា អ្នកកើតជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់ ក្នុងចំណោម២៥នាក់ ដែលក្រសួងរកឃើញ នាថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ មិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

បើតាមក្រសួង២នាក់នេះ គឺម្នាក់ទាក់ទងអត់បាន និងម្នាក់ទៀតលើកសម្អាងថា មានកូនតូចនៅជាមួយ ឥឡូវនេះ អាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីសុខាភិបាលបាននាំមកមន្ទីរពេទ្យសម្រាកព្យាបាលហើយនៅថ្ងៃនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃ ២២ កុម្ភៈ ក្រសួងរកឃើញមានករណីវិជ្ជមានវិរុសកូវីដ-១៩ថ្មី ចំនួន២៥នាក់ ក្នុងនោះ ករណីវិជ្ជមានវិរុសកូវីដ-១៩ថ្មី ចំនួន២៣នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និង៣នាក់ជាករណីបំប្លែងជំងឺថ្មី។ គិតត្រឹមព្រឹកថ្ងៃ២៣ កុម្ភៈ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៩៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ ដោយឡែកអ្នកកំពុងព្យាបាលជំងឺ ចំនួន១១៦នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ