រោងចក្រថាមពលនុយក្លេអ៊ែរ អ៊ុយក្រែនដ៏ធំបំផុតនៅទ្វីបអឺរ៉ុបត្រូវអគ្គិភ័យឆាបឆេះ បន្ទាប់ពីរងការវាយប្រហារដោយរុស្ស៊ី
2 ឆ្នាំ មុន
ក្រុងកៀវ៖ រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) របស់ប្រទេសអ៊ុយក្រែន ដែលជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតនៅទ្វីបអឺរ៉ុប ត្រូវបានអគ្គីភ័យឆាបឆេះនៅព្រឹកថ្ងៃសុក្រនេះ ក្រោយទទួលរងការវាយប្រហារពីកងកម្លាំងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៣ មីនា ២០២២។
អភិបាលក្រុង Enerhodar លោក Dmytro Orlov បានឱ្យដឹងថា អគ្គិភ័យនេះ ទំនងជាបង្កឡើងដោយការបាញ់ផ្លោងរបស់សត្រូវជាបន្តបន្ទាប់លើរោងចក្រ។ លោក Orlov ធ្លាប់បានរាយការណ៍អំពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅជាយក្រុងរបស់គាត់ ដែលស្ថិតនៅភាគអាគ្នេយ៍។
គួរបញ្ជាក់ថា ទាហានរុស្ស៊ីបានព្យាយាមចូលទៅក្នុងទីក្រុងនេះដោយរថក្រោះ និងរឹបអូសយករោងចក្រ ប៉ុន្តែប្រជាពលរដ្ឋ និងកម្មករត្រូវបានគេឃើញប្រមូលផ្តុំគ្នាជុំវិញរោងចក្រ និងផ្លូវជុំវិញនោះ កាលពីថ្ងៃពុធសប្តាហ៍នេះ។ RT