ឥណ្ឌូនេស៊ីនឹងចាប់ផ្ដើមការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទ្រង់ទ្រាយធំនៅពាក់កណ្ដាលខែមករានេះ ហើយលោកប្រធានាធិបតីគឺជាអ្នកទទួលវាមុនគេ
3 ឆ្នាំ មុន
ឥណ្ឌូនេស៊ី ៖ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ឥណ្ឌូនេស៊ីនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ទ្រង់ទ្រាយធំនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះតទៅ ហើយលោកប្រធានាធិបតីនឹងស្ថិតក្នុងចំណោមអ្នកទទួលវ៉ាក់សាំងនេះមុនគេ ដើម្បីឱ្យពលរដ្ឋមានការទុកចិត្តចំពោះវ៉ាក់សាំងបង្ការនេះ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia
រដ្ឋមន្ត្រីសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធីនេះនឹងចាប់ផ្តើមនៅទីក្រុងហ្សាកាតា ដោយលោកប្រធានាធិបតី Joko Widodo (ចូកូ វីដូដូ) គ្រោងនឹងចូលរួមចាក់វ៉ាក់សាំងនេះដំបូងគេ។ បុគ្គលិកជួរមុខប្រមាណ ១.៣ លាននាក់ នឹងរំពឹងថាជាមនុស្សដំបូងគេ ដែលនឹងទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech ៕