(បាងកក)៖ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ នេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ២,១០១នាក់ ខណៈអ្នកជំងឺ ១៧នាក់ទៀត ទើបតែបាត់បង់ជីវិត ដោយប្រទេសអាស៊ានមួយនេះកំពុងប្រយុទ្ធតស៊ូជាមួយនឹងរលកទី៣ នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post 

បច្ចុប្បន្ននេះ ថៃមានករណីឆ្លង COVID-19 សរុបកើនដល់ ៨៣,៣៧៥នាក់ ក្នុងនោះស្លាប់ ៣៩៩នាក់ និងជាសះស្បើយ ៥៣,៦០៥នាក់។

ដោយឡែក យុទ្ធនាការចាក់វ៉ាក់សាំងបង្ការវិញ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ គឺវ៉ាក់សាំងសរុបចំនួន ១,៧៣០,៤៨៨ដូស ត្រូវបានចាក់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ