កាលីហ្វ័រញ៉ា ៖ សហរដ្ឋអាមេរិកបានបង្ហាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្របច្ចេកវិទ្យាខ្ពស់ចុងក្រោយបំផុតរបស់ខ្លួនគឺ B-21 Raider ដែលមានសមត្ថភាពផ្ទុកបន្ទុកនុយក្លេអ៊ែរ និងអាចហោះហើរបានដោយគ្មាននាវិកនៅលើយន្តហោះ។ នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី០៣ ធ្នូ ២០២២។

យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយជំនាន់ក្រោយត្រូវបានដាក់ឱ្យប្រើប្រាស់នៅឯរោងចក្រផលិតអាវុធរបស់ Northrop Grumman ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងអំឡុងពិធីបើកសម្ពោធមួយ ដែលមានការចូលរួមដោយមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យ Northrop Grumman បាននិយាយថា កងទ័ពអាកាសអាមេរិក គ្រោងនឹងទិញយន្តហោះ B-21 យ៉ាងហោចណាស់ 100 គ្រឿង ដែលមានតម្លៃ 700 លានដុល្លារក្នុងមួយយន្តហោះ។

យ៉ាងណាមិញ ការបង្ហាញយន្តហោះទម្លាក់គ្រាប់ថ្មីនេះធ្វើឡើងនៅពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងអាមេរិក រុស្ស៊ី និងចិន ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន និងបូរណភាពទឹកដីតៃវ៉ាន់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ