អាមេរិក៖ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ ការប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោកលើកទី៦៩ បានស្វែងរកឃើញនូវឈុតតំណាងជាតិដ៏ល្អបំផុតជាងគេ ដោយចំណាត់ថ្នាក់លេខ១ បានទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលគ្រងនៅឈុតតំណាងជាតិបង្ហាញពីសម្លៀកបំពាក់ជនជាតិដើមភូមា អមភ្ជាប់ដោយផ្លាក Pray For Myanmer ដែលបានធ្វើឲ្យមហាជននិងអ្នកគាំទ្រទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំង។ នេះបើតាមប្រភពពីCNA

កញ្ញា Thuzar Wint Lwin ដែលជាបេក្ខនារីប្រកួតប្រជែងកម្មវិធី Miss Universeកាលពីថ្ងៃអាទិត្យបានប្រើប្រាស់វេទិកាកាលពីថ្ងៃអាទិត្យដង្ហោយហៅពិភពលោកឱ្យជួយប្រជាពលរដ្ឋភូមាដែលកំពុងរងនូវការបង្រ្កាបដោយបង្ហូរឈាម។ កញ្ញា Thuzar Wint Lwin បាននិយាយថា ប្រជាពលរដ្ឋរបស់ពួកយើងជិតអស់ហើយដែលត្រូវបានបាញ់សម្លាញ់ជារៀងរាល់ថ្ងៃដោយក្រុមយោធា។

សូមបញ្ជាក់ថា បវរកញ្ញាមីយ៉ាន់ម៉ា នាង Thuzar Wint Lwin មានអាយុ ២២ ឆ្នាំជាអ្នករស់រានមានជីវិតពីជំងឺមហារីកសុដន់។ ឥឡូវនេះនាងធ្វើការជាមួយមូលនិធិ គាំទ្រដល់អ្នកដែលមានមហារីកសុដន់ក្នុងតំបន់ដើម្បីទ្រទ្រង់អ្នកជំងឺនិងនាំឱ្យមានការយល់ដឹងអំពីជំងឺនេះ។ស្របពេលជាមួយនេះផងដែល បវរកញ្ញាមីយ៉ាន់ម៉ា ក៏មានឱកាសចូលទៅដល់វគ្គ២០នាក់ចុងក្រោយ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៦៩នេះដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ