ញូវយ៉ក៖ មុនពេលការបាញ់បង្ហោះមីស៊ីលចុងក្រោយបង្អស់ តំណាងអង្គការសហប្រជាជាតិរបស់កូរ៉េខាងជើង បានបង្ហាញភាពត្រឹមត្រូវចំពោះការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ ប៉ុន្មានម៉ោង មុនការបាញ់មីស៊ីលផ្លោង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃ០៤ តុលា ២០២២។

គណៈកម្មាធិការស្តីពីការរំសាយអាវុធក្រោមមហាសន្និបាតអង្គការសហប្រជាជាតិបានប្រជុំកាល ពីថ្ងៃចន្ទ ក្នុងទីក្រុងញូវយ៉ក។ បេសកជនមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននិយាយថា កម្មវិធីសព្វាវុធរបស់កូរ៉េខាងជើង គឺរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

យ៉ាងណាមិញ បេសកជនកូរ៉េខាងជើងបានច្រានចោល “សេចក្តីថ្លែងការណ៍បង្កហេតុ” ដោយបន្ថែមថា កូរ៉េខាងជើង “មិនដែលទទួលស្គាល់ និងនឹងមិនទទួលយកដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ