កាប៊ុល ៖កាលពីថ្ងៃអាទិត្យទី ៣១តុលា ២០២១ មេដឹកនាំកំពូល ចលនាតាលីបង់ ហៃបាទូឡា អាហ៊ុងហ្សាដា Hibatullah Akhundzada បានលេចមុខជាសាធារណៈនិងជាផ្លូវការ ជាលើកដំបូង។ នេះបើតាមការប្រកាសជូនដំណឹងរបស់រដ្ឋាភិបាលតាលីបង់។
មេដឹកនាំកំពូលតាលីបង់ បានបង្ហាញខ្លួននៅចំពោះមុខហ្វូងមហាជនក្នុងពិធីបុណ្យសាសនាមួយ និងបានថ្លែងទៅកាន់នាយទាហាន។នៅក្នុងខ្សែអាត់សំឡេង ដែលរដ្ឋាភិបាលតាលីបង់បានផ្សព្វផ្សាយជាភស្តុតាង អាហ៊ុងហ្សាដា បានសូត្រធម៌ឧទ្ទិសដល់ទាហានតាលីបង់ដែលបាត់បង់ជីវិត និងអបអរជោគជ័យរបស់អ្នកទទួលខុសត្រូវអ៊ីស្លាមដែលបានក្លាយជាអ្នកដឹកនាំប្រទេសអាហ្វហ្កានីស្ថាន តាំងពីពាក់កណ្តាលខែសីហា២០២១មក។
លោក ហៃបាទូឡា អាហ៊ុងហ្សាដា គឺជាប្រធាននៃចលនាអ៊ីស្លាមតាំងពីឆ្នាំ 2016 មក ប៉ុន្តែនៅតែជាបុគ្គលផ្តាច់មុខ សូម្បីតែបន្ទាប់ពីក្រុមរបស់លោកបានដណ្តើមអំណាចនៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែសីហាក៏ដោយ។លោក ត្រូវបានតែងតាំងជាមេដឹកនាំក្រុមតាលីបង់ ក្នុងការផ្លាស់ប្តូរអំណាចយ៉ាងរហ័ស បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ 2016 បានសម្លាប់អ្នកស្នងតំណែងមុនរបស់លោក គឺលោក Mullah Akhtar Mansour៕SP