ភរិយារបស់លោក គីម នៃកូរ៉េខាងជើងបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងមួយឆ្នាំ
កូរ៉េខាងជើង៖ ភរិយារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី រី ស៊ុលជូ (Ri Sol Ju) បានបង្ហាញខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំកាលពីថ្ងៃពុធ ដោយបានចូលរួមជាមួយស្វាមីរបស់គាត់នៅក្នុងការប្រគុំតន្ត្រីនៅថ្ងៃឈប់សម្រាកដ៏ធំបំផុតមួយរបស់ប្រទេស។
កាសែតរបស់គណបក្ស Rodong Sinmun បានចេញផ្សាយរូបថតរបស់អ្នកទាំងពីរនៅក្នុងព្រឹត្តិការណ៍នោះ ដែលជាការចូលរួមក្នុងពិធីគំរប់ខួបរបស់ឪពុកលោកគីម និងអតីតមេដឹកនាំលោក គីម ជុងអ៊ីល។
ជារឿយៗលោកស្រី រី បានអមដំណើរជាមួយលោក គីម ទៅព្រឹត្តិការណ៍សាធារណៈសំខាន់ៗ ប៉ុន្តែមិនត្រូវបានគេឃើញទេចាប់តាំងពីខែមករា ឆ្នាំមុននៅក្នុងព្រឹត្តិការណ៍មួយសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនដែលធ្វើឱ្យមានការសង្ស័យលើសុខភាពនិងការមានផ្ទៃពោះរបស់លោកស្រី។
សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារថា លោកស្រី រី ហាក់ដូចជាបានបដិសេធពីសកម្មភាពខាងក្រៅតួយ៉ាងដើម្បីទប់ស្កាត់ការឆ្លងវីរុស ប៉ុន្តែ “លេងយ៉ាងសប្បាយជាមួយកូនៗរបស់ពួកគេ” ។
យ៉ាងណាម៉ិញ ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់អំពីករណីជំងឺកូវីត១៩ ទេប៉ុន្តែ សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង បាននិយាយថាការផ្ទុះជំងឺនេះមិនអាចត្រូវបានផ្សពផ្សាយចេញនោះទេ ដោយសារប្រទេសនេះមានការផ្លាស់ប្តូរយ៉ាងសកម្មជាមួយប្រទេសចិន ដែលមេរោគនេះបានលេចចេញមុនពេលបិទព្រំដែននៅដើមឆ្នាំ។
គេសង្កេតឃើញថា ប្តីប្រពន្ធនេះមានស្នាមញញឹមពេលពួកគេមើលការប្រគុំតន្រ្តីនៅមហោស្រពសិល្បៈ Mansudae នៅរដ្ឋធានីព្យុងយ៉ាង។ មិនដូចព្រឹត្តិការណ៍មុនៗទេ គ្មាននរណាម្នាក់នៅក្នុងរូបថតដែលបោះពុម្ពផ្សាយដោយ Rodong Sinmun បានពាក់ម៉ាស់ ឬរក្សាវិធានគម្លៀតសង្គមឡើយ។