ផ្លូវការហើយ! កាលបរិច្ឆេទ ៣ប្រកួតចុងក្រោយ នៃវគ្គជម្រុះ World Cup របស់កម្ពុជា
កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមករា ឆ្នាំ ២០២១ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានបញ្ចេញកាលបរិច្ឆេទការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 របស់ខ្លួន ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះតទៅ រហូតដល់ខែមិថុនា ឆ្នាំ២០២១។
ក្នុងនោះការប្រកួតប្រចាំពូល C របស់កម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ដោយជួបក្រុមជម្រើសជាតិបារ៉ែន នៅកីឡាដ្ឋាន Khalifa Sports City ប្រទេសបារ៉ែន។ ចំណែកនៅថ្ងៃទី៣០ មីនា កម្ពុជានឹងត្រូវទទួលក្រុមអ៊ីរ៉ង់វិញ នៅពហុកីឡាដ្ឋានជាតិ។ រីឯការប្រកួតចុងក្រោយគឺនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដោយកម្ពុជា ត្រូវហោះទៅអ៊ីរ៉ាក់ ដើម្បីធ្វើការប្រកួត។
គួរឪ្យដឹងដែរថា កម្ពុជា នៅសល់ឪកាសស្ដួចស្ដើងប៉ុណ្ណោះ ដើម្បីឡើងទៅ World Cup ដ្បិតនៅសល់៣ប្រកួត ទៀតក៏ដោយ។ សម្រាប់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ត្រូវបានគេដឹងថាបានផុតកុងត្រាក្នុងការដឹកនាំជម្រើសជាតិកម្ពុជាហើយ។ ដូនេះ សមាសភាពអ្នកដឹងនាំក្រុមជម្រើសជាតិកម្ពុជាកំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិល៕