ព័រទុយហ្កាល់ ៖ បុគ្គលិកសុខាភិបាលព័រទុយហ្កាល់អាយុ ៤១ឆ្នាំម្នាក់បានស្លាប់ ពីរថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ខណៈឪពុករបស់អ្នកស្រីនិយាយថា លោកត្រូវការចម្លើយ។ អ្នកស្រី Sonia Acevedo អាយុ ៤១ឆ្នាំបានស្លាប់ភ្លាមៗនៅឯផ្ទះរបស់ខ្លួន ក្នុងថ្ងៃចូលឆ្នាំថ្មីគឺរយៈពេល ៤៨ម៉ោង បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំង។ ការធ្វើកោសល្យវិច័យត្រូវបានគេរំពឹងថា នឹងទទួលបាននៅថ្ងៃនេះ ឬថ្ងៃស្អែក។

អ្នកម្ដាយមានកូនពីរនាក់រូបនេះដែលបានធ្វើការផ្នែកពេទ្យកុមារ នៅវិទ្យាស្ថានវិទ្យាសាស្ត្រដុំពកព័រទុយហ្កាល់នៅទីក្រុង Porto មិនត្រូវបានគេនិយាយថា បានទទួលរងផលប៉ះពាល់អវិជ្ជមានណាមួយទេ បន្ទាប់ពីទទួលវ៉ាក់សាំងបង្ការនោះ។ ឪពុករបស់អ្នកស្រីននិយាយថា កូនស្រីរបស់លោកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប៉ុន្តែនាងពុំមានលេចចេញរោគសញ្ញាណាមួយនោះទេ។ លោកមិនដឹងថា មានរឿងអ្វីកើតឡើងទេ។ លោកគ្រាន់តែចង់ដឹងពីមូលហេតុ នៃការស្លាប់របស់កូនស្រីលោកប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ