បរទេស៖ ក្រុមអ្នកបុរាណវត្ថុវិទូនៅក្នុងប្រទេសអេហ្ស៊ីប ទើបរកឃើញរោងជាងសម្រាប់លាបថ្នាំមនុស្ស និងសត្វ ក៏ដូចជាផ្នូរចំនួនពីរដែលត្រូវបានរកឃើញនៅតំបន់ Saqqara necropolis ភាគខាងត្បូងនៃទីក្រុងគែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៣។
កន្លែងបញ្ចុះសពដ៏ធំនៅរដ្ឋធានី Memphis នៃប្រទេសអេហ្ស៊ីបបុរាណ គឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងជាបណ្តុំផ្ទះរបស់ប្រាសាទពីរ៉ាមីត ផ្នូរសត្វ និងវិហារគ្រឹស្ត Coptic ចាស់ៗជាច្រើនកន្លែង។
ក្រសួងទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប បាននិយាយថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញបន្ទប់ជាច្រើន ដែលបំពាក់ដោយគ្រែថ្ម ជាទីដែលអ្នកស្លាប់ត្រូវបានគេដាក់នៅលើនោះ ដើម្បីរុំខ្លួនធ្វើជាសាកសពមុំាមី។
ការរកឃើញនេះដែរ ក៏រួមបញ្ចូលទាំងផ្នូររបស់បូជាចារ្យពីរនាក់ ដែលមានអាយុកាលតាំងពីសតវត្សទី ១៤ និងទី ២៤ មុនគ.សផងដែរ។ ប្រទេសអេហ្ស៊ីបបានបង្ហាញពីការរកឃើញវត្ថុបុរាណសំខាន់ៗជាច្រើននៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
របកគំហើញទាំងនោះ គឺជាធាតុផ្សំដ៏សំខាន់នៃការប៉ុនប៉ងរបស់ប្រទេសអេហ្ស៊ីប ក្នុងការស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៕