បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអាល្លឺម៉ង់លោក Boris Pistorius កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានថ្លែងថា ប្រទេសរបស់លោកនឹង ធ្វើការបញ្ជូននាវាចម្បាំងចំនួន ២គ្រឿង ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនាឆ្នាំក្រោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០២៣។

ការសម្រេចចិត្តប្រើប្រាស់នាវាចម្បាំង ២គ្រឿង របស់អាល្លឺម៉ង់នេះត្រូវបានលោករដ្ឋមន្ត្រីពន្យល់ដែរថា គឺធ្វើឡើងក្នុងពេលដែលតំបន់កំពុងកើនឡើង នៃភាពតានតឹងរវាងប្រទេសចិន និងកោះតៃវ៉ាន់ផងនិងក៏ដូចជា បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងផង។ 

នៅក្នុងកិច្ចប្រជុំកំពូលមួយ ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យនោះលោក Pistorius បានថ្លែងថាផ្លូវទឹកដែល មានការដឹកជញ្ជូន និងធ្វើដំណើររបស់ទំនិញអឺរ៉ុបដល់ទៅ ៤០ភាគរយនោះ ត្រូវតែទទួលបានការគោរពនិងឲ្យតម្លៃ។

គួរបញ្ជាក់ផងដែរថា នាវាចម្បាំងដែលត្រូវបានបញ្ជូន ទៅក្នុងឆ្នាំ២០២៤ មិនមែនដើម្បីការងារប្រយុទ្ធ ឬធ្វើសង្គ្រាមទេប៉ុន្តែដើម្បីបំពេញការងារ ការពារជាមូលដ្ឋានផ្អែកទៅលើច្បាប់អន្តរជាតិ និងសម្រាប់អត្ថប្រយោជន៍ យើងទាំងអស់គ្នាប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ