ម៉ូស្គូ៖ លោកប្រធានាធិបតី ពូទីន និងលោក ស៊ី បានធ្វើការសន្ទនាតាមទូរស័ព្ទនៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីស្ថានភាពដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៥ កុម្ភៈ ២០២២។
ទីក្រុងប៉េកាំងបានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីស្ថានការណ៍រវាងរុស្ស៊ីនិងអ៊ុយក្រែន ដោយបញ្ជាក់ថាខ្លួនគាំទ្រដំណោះស្រាយការទូតចំពោះជម្លោះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ទៅកាន់សមភាគីរបស់លោកថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន។RT