អន្តរជាតិ៖ អនុប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក David Cohen បានទស្សទាយថាប្រធានាធិបតិចិនលោក Xi Jinping មានបំណងចង់ឲ្យយោធារបស់គាត់អាចមានសមត្ថភាពក្នុងការវាយយកកោះតៃវ៉ាន់ ឱ្យបានយ៉ាងហោចណាស់នៅក្នុងឆ្នាំ២០២៧។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី១៧ កញ្ញា ២០២២។

លោក Xi Jin Ping មិនទាន់បានរៀបចំ ខ្លួនក្នុងការលុកលុយ កោះតៃវ៉ាន់ឡើយប៉ុន្តែប្រហែលជាមានផែនការពង្រឹងសមត្ថភាពជាមុនដើម្បីអាចគ្រប់គ្រងកោះតៃវ៉ាន់ដោយប្រើកម្លាំងយោធា។

លោក Xi  Jin Ping មិនទាន់បានសម្រេចចិត្តនៅឡើយក្នុងការធ្វើបែបនេះប៉ុន្តែគាត់បានធ្វើការស្នើទៅឲ្យកងកម្លាំងយោធារបស់ចិនរួចរាល់ហើយត្រូវតែ ត្រៀមខ្លួននៅក្នុងទីតាំងមួយដែលលោកអាចចេញបញ្ជាឱ្យធ្វើសកម្មភាពវាយលុយបានគ្រប់ពេល។

គួរបញ្ជាក់ផងដែរថា តាំងពីដើមមកចិនតែងតែចង់បង្រួបបង្រួមគ្នាមួយតៃវ៉ាន់ ក៏ប៉ុន្តែតៃវ៉ាន់មិនពេញចិត្តនូវគោលនយោបាយប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីររបស់ចិន ទើបធ្វើឱ្យចិនសម្រេចចិត្តត្រៀមប្រើកម្លាំងយោធា៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ