បរទេស៖ ស្របពេលទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិកអាមេរិក និង រុស្ស៊ី កាន់តែតានតឹងខ្លាំងឡើងនោះ មន្រ្ដីជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់របស់លោកខាងលិច បានព្រមានថា ប្រសិបើរដ្ឋាភិបាលទីក្រុងមូស្គូ សម្រេចលើកទ័ព ចូលលុកលុយ ឈ្លានពានប្រទេសអ៊ុយក្រែននោះ សង្គ្រាមនឹងរាលដាលចូលទៅដល់អឺរ៉ុប ជាមិនខាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១០ ធ្នូ ២០២១៕

មន្រ្ដីជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់របស់លោកខាងលិច បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «វាច្បាស់ណាស់ថា ប្រសិនបើ រុស្ស៊ី ផ្ដួចផ្ដើមបង្កើតសេណារីយ៉ូណាមួយ វានឹងក្លាយជាសកម្មភាព ប្រឆាំងនឹងសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «Nato ឬអូតង់» ។ ផ្ទុយទៅវិញ បើមានការគិតថា សង្គ្រាមអាចត្រូវបានតទល់នឹងប្រជាជាតិតែមួយនោះ វានឹងក្លាយជារឿងល្ងង់ខ្លៅទៅវិញទេ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់លោកខាងលិច បានប៉ាន់ប្រមាណថា រុស្ស៊ីបានបង្កើនកងទ័ព រហូតដល់ទៅ ១00 000 នាក់រួចមកហើយ ដោយបានបោះមូលដ្ឋានទ័ព នៅជិតព្រំដែនជាមួយអ៊ុយក្រែន ដោយមានទាំងកងរថក្រោះ និងកាំភ្លើងធំ។ រីឯរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា កម្លាំងទ័ពរបស់រុស្ស៊ី ត្រូវបានបញ្ជូនទៅកាន់ព្រំដែននេះ អាចនឹងកើនឡើងដល់ ១៧៥ 000 នាក់ នៅចុងខែមករា ឆ្នាំ២០២២។

យ៉ាងណាមិញ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់លោកខាងលិច បានប៉ាន់ប្រមាណថា រុស្ស៊ីបានបង្កើនកងទ័ព រហូតដល់ទៅ ១00 000 នាក់រួចមកហើយ ដោយបានបោះមូលដ្ឋានទ័ព នៅជិតព្រំដែនជាមួយអ៊ុយក្រែន ដោយមានទាំងកងរថក្រោះ និងកាំភ្លើងធំ។ 

រីឯរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា កម្លាំងទ័ពរបស់រុស្ស៊ី ត្រូវបានបញ្ជូនទៅកាន់ព្រំដែននេះ អាចនឹងកើនឡើងដល់ ១៧៥ 000 នាក់ នៅចុងខែមករា ឆ្នាំ២០២២។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ