ភ្នំពេញ៖ មានអ្នកឆ្លងមេរោគកូវីដ១៩ម្នាក់ បានចូលផ្សារអ៊ីអន១ កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១កន្លងទៅ ដោយពេលនេះក្រុមការងារកំពុងស្នើសុំផ្សារដើម្បីឆែក Camera សុវត្ថិភាពមើល។

បើតាមលិខិតរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជាមួយមេរោគកូវីដ១៩ បានស្នើទៅអគ្គនាយកក្រុមហ៊ុន AEON MALL ដើម្បីពិនិត្យមើល Camera សុវត្ថិភាព ក្នុងន័យស្វែងរកនិងកំណត់អ្នកបានប៉ះពាល់ជាមួយជនជាតិចិនម្នាក់ដែលបានចូលផ្សារនេះ។ អ្នកឆ្លងមេរោគរូបនេះ បានប្រាប់ក្រុមការងារថារូបគេបានទៅផ្សារកាលពីថ្ងៃ១០កន្លងទៅ ដើម្បីទិញសម្ភារៈ និងម្ហូប។ 

គួរបញ្ជាក់ផងដែរថា តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៥៦៨ករណី ក្នុងនោះអ្នកជំងឺ៤៧៥នាក់ បានជាសះស្បើយ។ ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៧៦នាក់ ក្នុងនោះ មានប្រុស៣៧នាក់ និងស្រី៣៩នាក់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ