ក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់លោកខាងលិចថាទុកអ៊ុយក្រែនឱ្យប្រឈមមុខនឹងទីក្រុងមូស្គូតែម្នាក់ ហើយលោកមិនខ្លាចក្នុងការចរចាបញ្ចប់ "ការឈ្លានពាន" របស់រុស្ស៊ីទេ ប៉ុន្តែនឹងត្រូវការការធានាសន្តិសុខ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៥ កុម្ភៈ ២០២២។

ថ្លែងនៅព្រឹកព្រលឹមពីទីក្រុងគៀវ លោក Zelensky បានប្រាប់លោកខាងលិច ថា ជោគវាសនារបស់អ៊ុយក្រែនកំពុងជាប់គាំង។ "ខ្ញុំបានសួរពួកគេថា តើអ្នកនៅជាមួយយើងទេ?" គេឆ្លើយថានៅជាមួយយើង ប៉ុន្តែគេមិនចង់យកយើងចូលក្នុងសម្ព័ន្ធភាពទេ។«ខ្ញុំបានសួរទៅកាន់មេដឹកនាំទាំង ២៧រូប របស់អឺរ៉ុបដោយផ្ទាល់ថា តើអ៊ុយក្រែននឹងចូលជាសមាជិក NATO ដែរឬទេ, តែគ្រប់គ្នាភ័យខ្លាច មិនបានឆ្លើយនោះទេ»

លោកបន្ថែមថា យើងត្រូវបានគេទុកចោលឲ្យនៅតែម្នាក់ឯង តើអ្នកណាត្រៀមខ្លួនធ្វើសង្គ្រាមជំនួសយើង? និយាយតាមត្រង់ទៅ ខ្ញុំអត់ឃើញអ្នកណាទេ។ តើអ្នកណាត្រៀមខ្លួនផ្តល់ការធានាដល់អ៊ុយក្រែនអំពីសមាជិកភាពណាតូ? និយាយតាមត្រង់ គ្រប់គ្នាភ័យខ្លាច»។

រុស្ស៊ីបានបញ្ជូនទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានប្រកាសពីប្រតិបត្តិការយោធាពិសេស។ ចាប់តាំងពីពេលនោះមក ទីក្រុងមូស្គូបានប្រាប់ទីក្រុងកៀវថា ខ្លួននឹងពិចារណាការចរចាជាមួយរដ្ឋាភិបាល Zelensky ប្រសិនបើខ្លួនយល់ព្រមពិភាក្សាអំពីស្ថានភាពអព្យាក្រឹតសម្រាប់ប្រទេស ក្នុងចំណោមរឿងផ្សេងទៀត។

ដោយឡែក នៅក្នុងសុន្ទរកថាមួយនៅថ្ងៃសុក្រ លោក Zelensky បាននិយាយថា គាត់បើកចំហរក្នុងការនិយាយអំពីលទ្ធភាពនៃស្ថានភាពអព្យាក្រឹតសម្រាប់អ៊ុយក្រែន ប៉ុន្តែបានទទូចថាប្រទេសរបស់គាត់ត្រូវការការធានាពីភាគីទីបី។

លោកបន្ថែមថា “យើងមិនខ្លាចរុស្ស៊ីទេ យើងមិនខ្លាចនិយាយជាមួយរុស្ស៊ីទេ និយាយអំពីអ្វីៗទាំងអស់» ការធានាសន្តិសុខសម្រាប់ប្រទេសរបស់យើង និងអព្យាក្រឹត។ ប៉ុន្តែយើងមិននៅក្នុងអង្គការណាតូទេឥឡូវនេះ តើយើងនឹងមានការធានាសន្តិសុខអ្វី? តើប្រទេសណានឹងផ្តល់ឱ្យពួកគេ? RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ