ក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូនប្រយុទ្ធ និងមីស៊ីលនៅទូទាំងប្រទេសរបស់គាត់ ប៉ុន្តែការវាយប្រហារនេះ នឹងមិនបំបែកស្មារតីរួបរួមគ្នារបស់ប្រជាជនអ៊ុយក្រែនបានឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ តុលា ២០២២។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា អគារលំនៅឋានមួយកន្លែងក្នុងទីក្រុងកៀវ ត្រូវបានរងការវាយប្រហារយ៉ាងដំណំ បន្ទាប់ពីអភិបាលក្រុងបាននិយាយថា មនុស្សពីរនាក់បានជាប់នៅក្រោមគំនរបាក់បែក។ ចំណែកមនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា រាល់ព្រឹក និងរាល់យប់… ខ្មាំងសត្រូវបានប្រព្រឹត្តិអំពើភេរវកម្មលើជនស៊ីវិលស្លូតត្រង់។ យន្តហោះដ្រូនប្រយុទ្ធ និងមីស៊ីល Kamikaze កំពុងវាយប្រហារគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសអ៊ុយក្រែន។ សត្រូវអាចវាយប្រហារទីក្រុងរបស់យើង ប៉ុន្តែវានឹងមិនអាចបំបែកសាមគ្គីភាពរបស់ពួកយើងបានទេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ