អ្នកជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ១៣នាក់ទៀត រកមិនទាន់ឃើញ អាជ្ញាធរអំពាវនាវឱ្យអ្នកជំងឺបង្ហាញខ្លួន
4 ឆ្នាំ មុន
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន ១៣នាក់ទៀត ក្នុងចំណោមអ្នកជំងឺ ៥៦នាក់ ដែលរកឃើញមានជំងឺនៅថ្ងៃទី០៩ ខែមេសា នោះ បាននិងកំពុងបន្តបាត់ខ្លួននៅឡើយ។