ទីភ្នាក់ងារអង្គការសហប្រជាជាតិព្រមានពីហានិភ័យនៃភាពអត់ឃ្លាននៅក្នុងប្រទេសស៊ូដង់ ហៃទី ប៊ូគីណាហ្វាសូ និងម៉ាលី នឹងបានអំពាវនាវឱ្យមានជំនួយជាបន្ទាន់
ក្រុងរ៉ូម៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនពីរបានព្រមានអំពីការកើនឡើងនូវភាពអាសន្នផ្នែកស្បៀងអាហារ រួមទាំងការអត់ឃ្លាននៅក្នុងប្រទេសស៊ូដង់ ហៃទី បួគីណាហ្វាសូ និងម៉ាលី ដោយសារតែការផ្ទុះសង្រ្គាម ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៣។
របាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោក អំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត។ ប្រទេសចំនួន 22 ផ្សេងទៀត ត្រូវបានកំណត់ថាជា "ចំណុចក្តៅ" ដែលប្រថុយនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។
របាយការណ៍នេះបានលើកឡើងពីការផ្ទុះឡើងនៃជម្លោះក្នុងប្រទេសស៊ូដង់ ដែលធ្វើឲ្យវិបត្តិសេដ្ឋកិច្ចកាន់តែស៊ីជម្រៅក្នុងប្រទេសក្រីក្រ និងការកើនឡើងការភ័យខ្លាចថា បាតុភូតអាកាសធាតុ El Nino ដែលត្រូវបានព្យាករណ៍សម្រាប់ពាក់កណ្តាលឆ្នាំ 2023 អាចបង្កឱ្យមានអាកាសធាតុក្ដៅខ្លាំងនៅក្នុងប្រទេសដែលងាយរងគ្រោះ។
គួរបញ្ជាក់ផងដែរថា មនុស្សជាង១លាននាក់ ត្រូវបានគេរំពឹងថានឹងភៀសខ្លួនចេញពីប្រទេសស៊ូដង់ ខណៈដែល ២.៥ លាននាក់បន្ថែមទៀតនៅក្នុងប្រទេសស៊ូដង់ប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅក្នុងប៉ុន្មានខែខាងមុខ៕