លោក ប្រាយុទ្ធ ព្រមានថា ទាហាន ប៉ូលិស និងប្រជាជនថៃ ប្រឆាំងការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ
បាងកក៖ នាយករដ្ឋមន្ត្រីផុតអាណត្តិថៃ លោក ប្រាយុទ្ធ ចាន់អូចា បានព្រមានគណបក្សចលនាឆ្ពោះទៅមុខ (MFP) ប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Nation Thailand នៅថ្ងៃទី០១ មិថុនា ឆ្នាំ២០២៣។
ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិនៅក្រសួងការពារជាតិ នាយករដ្ឋមន្ត្រីផុតអាណត្តិថៃ លោក ប្រាយុទ្ធ ចាន់អូចា ប្រាប់អ្នកសារព័ត៌មានថា ទាហាន ប៉ូលិស និងប្រជាជនថៃជាច្រើននាក់ទៀត មិនយល់ស្របនឹងផែនការរបស់គណបក្សឆ្ពោះទៅមុខ (MFP) ក្នុងការកែប្រែមាត្រា១១២នោះទេ។
នៅពេលដែលអ្នកសារព័ត៌មានសួរថាតើគាត់ប្រឆាំងនឹងការធ្វើវិសោធនកម្មមាត្រា១១២ឬអត់នោះ លោកប្រាយុទ្ធបាននិយាយថា៖ «ពិតណាស់»។ វាត្រូវតែជាបែបនោះ «វាស្ថិតនៅក្នុងបេះដូងទាហាន ប៉ូលិស មន្ត្រីរាជការ និងមនុស្សជាច្រើន»។ ពួកគេមិនយល់ព្រម ហើយពួកគេឆ្ងល់ថាហេតុអ្វីបានជាគណបក្សឆ្ពោះទៅមុខកែប្រែមាត្រា១១២។
គួររម្លឹកផងដែរថា គណបក្ស Move Forward បានសន្យាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា ខ្លួននឹងធ្វើវិសោធនកម្មមាត្រា112 ដើម្បីកុំឱ្យឧក្រិដ្ឋកម្មត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយតទៅទៀត៕