សេអ៊ូល៖ កូរ៉េខាងត្បូង អះអាងថា ប្រទេសចិន កំពុងស្វែងរកក្នុងដែនទឹកនៅជិតកន្លែងដែលរ៉ុក្កែតអវកាសកូរ៉េខាងជើង បានធ្លាក់កាលពីខែមុន នៅចំណុចដែលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងប៉េកាំង និងក្រុងសេអ៊ូល ប្រសព្វគ្នា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ១៣ មិថុនា ២០២៣។

ទន្ទឹមនោះ ក៏មានកិច្ចខិតខំប្រឹងប្រែងយោធាកូរ៉េខាងត្បូង ក្នុងការទាញយកសំណល់ពីការធ្លាក់គ្រាប់រ៉ុក្កែតរបស់ទីក្រុងព្យុងយ៉ាង ដែលសេសសល់បានមួយចំនួនផងដែរ ប៉ុន្តែទីក្រុងសេអ៊ូល បានទទូចថា មិនមានការរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិននោះទេ។

គួរបញ្ជាក់ថា ការស្វែងរកខាងលើនៅមិនទាន់ត្រូវបានបញ្ជាក់ពីគោលបំណងច្បាស់លាស់ពីអាជ្ញាធរចិន នៅឡើយនោះទេ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ