មហាសេដ្ឋីជនជាតិជប៉ុនលោក Yusaku Maezawa បានអញ្ជើញសមាជិកជាសាធារណៈចំនួន ៨ នាក់ឱ្យចូលរួមជាមួយគាត់សម្រាប់ដំណើរកម្សាន្តជុំវិញព្រះច័ន្ទ តាមជើងហោះហើរ SpaceX របស់ក្រុមហ៊ុន Elon Musk ។

លោកបាននិយាយនៅក្នុងវីដេអូ តាមរយៈបណ្តាញសង្គម Twitter ថា “ខ្ញុំចង់ឲ្យ ប្រជាជនដែលមកពីគ្រប់មជ្ឈដ្ឋានចូលរួម” ។ គាត់បន្ថែមថា គាត់នឹងចំណាយសម្រាប់ការធ្វើដំណើរទាំងមូល ដូច្នេះអ្នកដែលជិះលើយន្ដហោះនឹង ហោះហើរដោយឥតគិតថ្លៃ។ បេសកកម្មនេះមានឈ្មោះថា “dearMoon” គ្រោងនឹងហោះហើរនៅឆ្នាំ ២០២៣។ 

តាមរយៈពាក្យសំដីរបស់លោក អ្នកដាក់ពាក្យត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យពីរគឺ ពួកគេគួរតែមានសមត្ថភាពខ្ពស់ “លើសកម្មភាពអ្វីក៏ដោយ” ដែលពួកគេមាន “ដើម្បីជួយអ្នកដទៃនិងសង្គមកាន់តែច្រើនតាមមធ្យោបាយណាមួយ”  ហើយមួយវិញទៀតនោះគឺពួកគេ “មានឆន្ទៈជួយសមាជិកដទៃទៀតដែលមានមហិច្ឆិតាស្រដៀងគ្នានេះ”។

លោកបានបញ្ជាក់ថា “ខ្ញុំបានទិញកៅអីទាំងអស់ ដូច្នេះវានឹងក្លាយជាការជិះឯកជន” ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ