មីយ៉ាន់ម៉ា៖ អង្គការពន្លឺពិភពលោកថ្មីដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ករណីអំពើពុករលួយថ្មីៗត្រូវបានបើកប្រឆាំងនឹង លោកស្រី អ៊ុងសាន ស៊ូជី និងអតីតមន្រ្តីដទៃទៀតមកពីរដ្ឋាភិបាលរបស់លោកស្រី។
ករណីទាំងនេះគឺជារឿងចុងក្រោយនៃបណ្តុំរឿងដែលប្រឆាំងនឹងមេដឹកនាំជាប់ឆ្នោត លោកស្រី ស៊ូជី ដែលត្រូវបានផ្តួលរំលំដោយកងទ័ពកាលពីថ្ងៃទី ១ ខែកុម្ភៈ ក្នុងរដ្ឋប្រហារមួយដែលបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍ធ្លាក់ចូលក្នុងភាពវឹកវរ។
កាសែតរដ្ឋ បានដកស្រង់សម្តីរបស់គណៈកម្មការប្រឆាំងអំពើពុករលួយថា ការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវសម្រាប់មូលនិធិ Daw Khin Kyi Foundation ដែលលោកស្រីធ្វើជាប្រធាន ក៏ដូចជាការចោទប្រកាន់មុនៗក្នុងការទទួលយកប្រាក់ និងមាស។
ឯកសារនោះបានបង្ហាញថា សំណុំរឿងត្រូវបានបើកប្រឆាំងនឹងលោកស្រី ស៊ូជី និងមន្រ្តីជាច្រើនរូបទៀតមកពីរដ្ឋធានីណៃពិដោ (Naypyidaw) នៅឯប៉ុស្តិ៍ប៉ូលីសកាលពីថ្ងៃពុធ។
កាសែតនេះក៏បាននិយាយទៀតថា “លោកស្រីត្រូវបានរកឃើញថាមានពិរុទ្ធពីបទប្រព្រឹត្តអំពើពុករលួយដោយប្រើឋានៈរបស់លោកស្រី។ ដូច្នេះលោកស្រីត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រឆាំងអំពើពុករលួយ” ។ ច្បាប់នោះត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ចំពោះអ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធ។
គួររលឹកថា ចាប់តាំងពីផ្តួលរំលំរដ្ឋាភិបាលមីយ៉ាន់ម៉ាមក កងទ័ពបានបរាជ័យក្នុងការបង្កើតការគ្រប់គ្រង។ ពួកគេប្រឈមនឹងការតវ៉ារាល់ថ្ងៃ ការធ្វើកូដកម្មដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកយោធាចុះខ្សោយ ដែលនាំអោយមានបញ្ហានៃការធ្វើឃាតនិងការវាយប្រហារដោយគ្រាប់បែក និងការកើតឡើងជាថ្មីនៃជម្លោះនៅតាមព្រំដែននៃប្រទេសមីយ៉ាន់ម៉ា។ NR