បាកដាដ៖ មន្ត្រីអ៊ីរ៉ាក់បាននិយាយនៅថ្ងៃអាទិត្យថា លំនៅដ្ឋាននៃនាយករដ្ឋមន្ត្រី Mustafa Al-Kadhim ត្រូវបានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ប៉ុន្តែលោកមិនបានទទួលរងនូវគ្រោះថ្នាក់នោះទេ។ អ្នកស្រុកនៅក្នុងទីក្រុងបាដាដបានលឺសំលេងនៃការផ្ទុះបន្ទាប់ពីមានសំលេងគ្រាប់កាំភ្លើងចេញពីទិសនៃរដ្ឋធានីដែលជាទីប្រជុំនៃលំនៅដ្ឋានអ្នកការទូតបរទេសនិងមន្ត្រីរដ្ឋាភិបាល ព្រមទាំងស្ថានទូតបរទេសនានា ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៧ វិច្ឆិកា ២០២១។
មន្ត្រីអ៊ីរ៉ាក់២រូបបាននិយាយថា គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី Al-Kachin ត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែត តែនៅមិនទាន់មានព័ត៌មានច្បាស់ការថាអ្នកណាជាអ្នកវាយប្រហារនោះទេ។ អ្នកគាំទ្រក្រុមសកម្មប្រយុទ្ធដែលនិយមអ៊ីរ៉ង់និកាយ Shiite បានមកបោះជំរុំនៅខាងក្រៅតំបន់ Green Zone អស់រយះពេលជិត១ខែ បន្ទាប់ពីពួកគេបានបដិសេធនូវលទ្ធផលនៃការបោះឆ្នោតសភាអៀរ៉ាក់ ដែលពួកគេបានចាញ់យ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ យោធារបស់រដ្ឋាភិបាលបាននិយាយព្រមទាំងប្រកាសថានេះគឺជាការប៉ុនប៉ងធ្វើឃាតលើរូបលោក។ បើយោលទៅតាមសេចក្តីថ្លែងការរបស់របស់យោធាអ៊ីរ៉ាក់ ការវាយប្រហារបានធ្វើឡើងដោយ ដ្រូន ដែលបំពាក់ដោយគ្រឿងផ្ទុះហើយ ដ្រូនបានហោះសំដៅទៅផ្ទះលោកនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលខ្លួនចាត់ទុកថាជាអំពើភេរវកម្មជាក់ស្តែង។RT