អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានបង្ហាញមីស៊ីលផ្លោងលឿនជាងសំឡេងផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួន ហើយការប្រកាសមួយទំនងជាបង្កើនការព្រួយបារម្ភរបស់លោកខាងលិចអំពីសមត្ថភាពមីស៊ីលរបស់ទីក្រុងតេអេរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៧ មិថុនា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានផ្សព្វផ្សាយរូបភាពនៃកាំជ្រួចដែលមានឈ្មោះថា Fattah នៅក្នុងពិធីមួយដែលមានការចូលរួមដោយប្រធានាធិបតី Ebrahim Rahisi និងមេបញ្ជាការកងឆ្មាំបដិវត្តន៍វរជនរបស់អ៊ីរ៉ង់។

លោក Amirali Hajizadeh ដែលជាប្រធានកងកម្លាំងអាកាសយានិករបស់ឆ្មាំត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា "កាំជ្រួច Fattah hypersonic ដែលហោះហើររយៈចម្ងាយ 1,400 គីឡូម៉ែត្រ ហើយវាមានសមត្ថភាពអាចជ្រៀតចូលខែលការពារទាំងអស់"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ