អន្តរជាតិ៖ អង់គ្លេស បារាំង និងអាឡឺម៉ង់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរកឃើញសម្ភារៈនុយក្លេអ៊ែរដែលមិនទាន់បានប្រកាសពីមុននៅឯទីតាំងពីរក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី ០៩ មិថុនា ២០២៣។

ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំនៅទីក្រុងវីយែនដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍។ 

អ៊ីរ៉ង់បានពន្យល់ថា សម្ភារៈនុយក្លេអ៊ែរ ប្រហែលជាត្រូវបានប្រើប្រាស់នៅក្នុងកន្លែងស្រាវជ្រាវមួយ ដែលទាក់ទងនឹងអតីតអណ្តូងរ៉ែមួយកន្លែង។

គួរបញ្ជាក់ផងដែរថា អង់គ្លេស បារាំង និងអាឡឺម៉ង់ បានជំរុញឱ្យអ៊ីរ៉ង់បញ្ជាក់ និងដោះស្រាយបញ្ហាដែលមិនទាន់សម្រេចទាំងអស់ មុនពេលកិច្ចប្រជុំបន្ទាប់នៃក្រុមប្រឹក្សាភិបាល IAEA ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែកញ្ញា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ