បាងកក៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃអង្គារនេះបានរាយការណ៍ពីអ្នកស្លាប់ដោយ សារជំងឺ Covid-19 ចំនួន៣៥នាក់បន្ថែមទៀត ខណៈដែលប្រទេសអាស៊ីមួយនេះកំពុងទទួលរងគ្រោះពីរលកទី៣ នៃការឆ្លងវីរុសដ៏កាចសាហាវមួយនេះ។ បើយោងតាមសារព័ត៌មាន Bangkok Post

ស្របពេលជាមួយគ្នានោះដែរ ថៃក៏បានរាយការណ៍ផងដែរ ពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន២,៤៧៣ករណីបន្ថែមទៀត ក្នុងនោះករណីឆ្លងនៅក្នុងពន្ធនាគារមានចំនួនរហូតដល់៦៨០ករណី ។

បើបូកបញ្ចូលតួលេខឆ្លង និងស្លាប់ថ្មីៗខាងលើនេះ នាំអោយថៃមានអ្នកឆ្លងកូវីដ១៩សរុបកើនឡើងដល់១១ម៉ឺន៣ពាន់៥៥៥ករណី ក្នុងនោះមានអ្នកជំងឺស្លាប់សរុប៦៤៩នាក់ហើយ ចាប់តាំងពីវីរុសនេះផ្ទុះឡើងនៅប្រទេសថៃកាលពីឆ្នាំមុន ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ