បាងកក៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានប្រកាសវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី២៣ កក្កដា ២០២២។
នេះអាចជាការឆ្លើយតបរបស់លោកអតីតនាយករដ្ឋមន្រ្តី ទៅកាន់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលបានលើកឡើងពីរូបលោក ថាក់ស៊ីន ក្នុងសភា កាលពីពេលថ្មីៗនេះ។
តាមរយៈបណ្តាញសង្គម លោកថាក់ស៊ីនថា « ពិតណាស់ ខ្ញុំនឹងត្រឡប់ទៅកាន់ប្រទេសថៃវិញ»
លោក ថាក់សុីន ថែមទាំងនិយាយបែបហាក់ឌឺឱ្យលោកប្រាយុទ្ធ ថា «នៅពេលណាដែលអ្នកសារព័ត៍មានសួរ ឬ មានការជជែកវែកញែកនៅក្នុងសភា លោក ប្រាយុទ្ធ តែងនឹកដល់ខ្ញុំមុនគេ»។
ថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ប្រាប់ឱ្យគណបក្សភឿថៃ នាំយកអតីតនាយករដ្ឋមន្រ្តី២រូបរបស់ខ្លួន ដែលបានភៀសខ្លួនទៅក្រៅប្រទេស៕ RT