គៀវ៖ មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងថាមជ្ឈមណ្ឌលបញ្ជាការទ័ពអាកាសរបស់ខ្លួន បានរងការវាយប្រហារ ដោយគ្រូសមីស៊ីល (Cruise Missiles) របស់រុស្សី ចំនួន៦គ្រាប់។នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី២៧ មីនា ២០២២។
មន្រ្ដីយោធាអ៊ុយក្រែន បានបញ្ជាក់ថា បញ្ជាការដ្ឋានកងទ័ពអាកាសរបស់អ៊ុយក្រែន បានរងការវាយប្រហារពី Cruise Missles របស់រុស្ស៊ី ចំនួន៦គ្រាប់។ ជាមួយគ្នានេះ កងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ការវាយប្រហារតាមអាកាស បានបង្កឱ្យមាន«ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត ដល់ហេដ្ឋារចនាសម្ព័ន្ធ នៃមជ្ឈមណ្ឌលបញ្ជាការកងទ័ពអាកាសរបស់អ៊ុយក្រែន នៅកណ្តាលទីក្រុង Vinnytsia នាភាគខាងលិច ប្រទេស។
កម្លាំងយោធារុស្ស៊ី បានបង្វែរគោលដៅវាយប្រហារ ទៅលើរដ្ឋធានីគៀវ ដោយសារពួកគេ មិនមានលទ្ធភាព អាចចូលទៅគ្រប់គ្រងទីក្រុង ជាបេះដូងរបស់ប្រទេសអ៊ុយក្រែន បាន។ ប៉ុន្ដែកម្លាំងទាហានរុស្ស៊ី បានតម្រង់គោលដៅ ឆ្ពោះទៅរំដោះតំបន់ដុនបាស់ (Donbas) ដែលផ្ទុះឡើងនូវចលនាបះបោរ គាំទ្រដោយរុស្ស៊ី កាលពីអំឡុងឆ្នាំ២០១៤។
យ៉ាងណាមិញ លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី មុននឹងបញ្ជាកងទ័ព ឲ្យចូលឈ្លានពាន មកលើប្រទេសអ៊ុយក្រែន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏បានប្រកាសទទួលស្គាល់ ពីឯករាជភាព នៅលើតំបន់ Donetsk និង Luhansk គ្រប់គ្រងដោយក្រុមបំបែកខ្លួន គាំទ្រដោយក្រុងមូស្គូ៕RT