មូស្គូ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ១២ កុម្ភៈ បានបដិសេធថា ខ្លួនមិនបានធ្វើប្រតិបត្តិការយោធានៅក្នុងដែនទឹករុស្ស៊ីទេ បន្ទាប់ពីទីក្រុងមូស្គូបាននិយាយថា នាវាកងទ័ពជើងទឹករុស្ស៊ីបានដេញតាមនាវាមុជទឹករបស់សហរដ្ឋអាមេរិកនៅក្នុងដែនទឹករុស្ស៊ីក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៣ កុម្ភៈ ២០២២។

រុស្ស៊ីបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានបំពានច្បាប់អន្តរជាតិ និងបង្កើតការគំរាមកំហែងសន្តិសុខជាតិជុំវិញឧបទ្ទវហេតុនេះនៅពេលមានភាពតានតឹងខ្លាំងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោនជុំវិញការកសាងយោធារុស្ស៊ីនៅជិតអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រងក្រសួងការពារជាតិរុស្ស៊ីដែលនិយាយថា នាវាកងទ័ពជើងទឹករុស្ស៊ីបានដេញតាមនាវាមុជទឹករបស់អាមេរិកនៅក្នុងដែនទឹករុស្ស៊ីក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយតាមទូរស័ព្ទជាមួយសមភាគីអាមេរិកកាលពីថ្ងៃសៅរ៍ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតបានព្រមានថាសង្គ្រាមនៅអ៊ុយក្រែនអាចឆេះនៅពេលណាក៏បាន។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏បានពិភាក្សារតាមទូរស័ព្ទរយៈពេលមួយម៉ោង អំពីអ៊ុយក្រែនស្ថានភាពនៅតាមព្រំដែន។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ