ភ្នំពេញ៖ នារីវ័យក្មេងចំនួន៣នាក់ បានស្លាប់ជាបន្តបន្ទាប់ក្រោយនាំគ្នា ក្រឡុកស្រាជួបជុំគ្នាផឹកស៉ី ក្នុងបន្ទុបជាន់ទី៣ រួចម្នាក់បានធ្វើដំណើរទៅខេត្ត ព្រៃវែង ស្លាប់នៅខេត្ត បន្ទាប់នារី២នាក់ដែលនៅភ្នំពេញក៏ស្លាប់ទាំង២នាក់ផងដែរ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលជិតផ្សារអ៉ីនអន ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីវ័យក្មេងៗ អាយុ ១៨ ទៅ២០ឆ្នាំជាង ចំនួន៣នាក់បាននាំគ្នាទិញស្រា យកមកក្រឡុកផឹកស៉ីជុំគ្នាក្នុងបន្ទុប នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លុះដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា នារីម្នាក់ក្នុងចំណោមអ្នកផឹកជុំគ្នា បានធ្វើដំណើរចេញពីបន្ទុបជួលនៅភ្នំពេញទៅស្រុកកំណើត នៅអ្នកលឿង ខេត្តព្រៃវែង ខណៈទៅស្រុកកំណើតមិនបានប៉ុន្មានម៉ោងផងនោះ ចេះតែពិបាកក្នុងខ្លួន ក៏បានប្រាប់អ្នកផ្ទះថាខ្លួនបានផឹកស្រាក្រឡុក រួចបានស្លាប់តែម្ដង។
ក្រោយពេលស្លាប់ សាច់ញាតិបានទាក់ទងប្រាប់មកនារី២នាក់ទៀតដែលនៅភ្នំពេញ ថានារីម្នាក់ដែលផឹកជុំគ្នារួចទៅខេត្តនោះស្លាប់ អ្នកទាំង២នាក់ ក៏បានប្រាប់ថាខ្លួនក៏ពិបាកក្នុងខ្លួនណាស់ដែរនៅក្នុងបន្ទុប។
រហូតដល់វេលាម៉ោងជាង១១ថ្ងៃត្រង់អ្នកនៅខេត្តព្រៃបានធ្វើការទាក់ទងមកបន្តទៀតស្រាប់តែទូរស័ព្ទលែងមានអ្នកទទួល ដោយមានការសង្ស័យ សាច់ញាតិអ្នកទាំង២ក៏បានឡើងមកភ្នំពេញដល់បន្ទុបជួលក៏បើកទ្វារឃើញដេកស្លាប់ទាំង២នាក់តែម្ដង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូកដ្ឋានខណ្ឌចំការមននិងជំនាញកោសល្យវិច្ឆ័យ ចុះដល់ទីតាំងកើតហេតុ ត្រួតពិនិត្យ និងប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕