ពលរដ្ឋពុលស្រាថ្នាំ សម្រួលសសៃ ក្រពះ និង ស្រាថ្នាំចិនសែ បណ្តាលអោយពលរដ្ឋ៦នាក់បានស្លាប់ និង៥នាក់កំពុងសង្គ្រោះបន្ទាន់ ខេត្តបន្ទាយមានជ័យ
យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចនួន៦នាក់បានស្លាប់ជាបន្តបន្ទាប់ដោយករណីពុលស្រា ថ្នាំចិនសែ ដែលមានយីហោ តាំងគួយ ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាយប់ថ្ងៃទី០៩ខែមិថុនាឆ្នាំ ២០២០ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមរបាយការណ៍បឋមរបស់សមត្ថកិច្ចនិងអាជ្ញាធរនៅពាក់អាធ្រាត្រចូលថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០ អោយ ដឹងថា៖ នៅ២ស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ មានករណីពលរដ្ឋពុលស្រាថ្នាំដាក់យីហោថា "សម្រួលសសៃ និងក្រពះ"និង" ស្រាថ្នាំចិនសែ"បណ្តាលអោយពលរដ្ឋ៦នាក់បានស្លាប់ និង៥នាក់ទៀតពុលដែរ តែកំពុងសង្គ្រោះបន្ទាន់ ។
ជាមួយនឹងករណីប្រជាពលរដ្ឋពុលស្រានេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអោយដឹងថា៖ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានរាយការណ៍ថា ពលរដ្ឋ៣នាក់បានស្លាប់នៅក្នុងស្រុកម៉ាឡៃ ។ និងពលរដ្ឋម្នាក់ទៀតនៅក្រុងប៉ោយប៉ែត ក៏បានស្លាប់ដែរ ។
ឯកឧត្តមអភិបាលខេត្តបន្តថា៖ពលរដ្ឋរងគ្រោះបានពុលស្រាថ្នាំដែលច្រកក្នុងដបទឹកសុទ្ធរាងអង្គាញ់ៗចំណុះ១/៣នៃលីត្រ ។ចំណែកលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងថា ៖ មកទល់ម៉ោង១១យប់ថ្ងៃទី៩ខែមិថុនា ដោយសារផឹកស្រាប្រភេទនេះដែរ ពលរដ្ឋ២នាក់បានស្លាប់ ។គឺនៅឃុំចំណោមម្នាក់ និងឃុំបន្ទាយនាងម្នាក់ ។
ក្នុងនោះគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីបាននឹងកំពុងសង្រ្គោះ ៥នាក់ ក្នុងនោះឃុំចំណោម ៣នាក់ និងឃុំបន្ទាយនាង ២នាក់ ។ពួកគេបានពិសារស្រាថ្នាំនេះ កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។គ្រូពេទ្យបាននឹងកំពុងបន្តសង្គ្រោះពលរដ្ឋ៥នាក់នោះ ។
ឯកឧត្តមអ៊ុ រាត្រី បន្តថា ៖ ចំពោះមុខ រដ្ឋបាលខេត្តបានបញ្ជូនមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចទៅរំលែកទុក្ខគ្រួសារនៃសព ហើយក៏កិច្ចបន្ត ខេត្តបានអោយលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តនិងមន្ត្រីពាក់ព័ន្ធចុះស្រាវជ្រារកមូលហេតុនៃការពុលនេះហើយ ។
ជនរងគ្រោះដែលបានស្លាប់ឈ្មោះ ១/ឈ្មោះ ឆន ឈឿន ហៅ សឿនភេទប្រុសអាយុ៣២ឆ្នាំជាប្រជាការពារនៅភូមិអូរសំព័រឃុំអូរសំពរ័ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ,០២/-ឈ្មោះ ឃ្លាំង ចិត្រ្តាភេទប្រុស អាយុ 27 ឆ្នាំ នៅភូមិចំណោម កើត ឃុំចំណោម ស្រុកមង្គលបូរី ,០៣/ ឈ្មោះ ម៉ាន នេត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ចំណែកជនរងគ្រោះកំពុងសង្រ្គោះមានៈ ឈ្មោះ ថា នៅភូមិអូរស្អំ (ស្រាល),ឈ្មោះ ជា តួ នៅភូមិចំណោមកើត (ស្រាល),ឈ្មោះ ហាក់ នៅភូមិអូរស្អំ (ស្រាល)ទាំងបីនាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡែ ។