ហ្សាកាតា៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៥.៦ រិចទ័រ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ បានកើនឡើងដល់ ១៦២នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រគឺនៅជិតទីក្រុង Cianjur ក្នុងភ្នំភាគខាងលិច Java ប្រហែល៧៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតា ដោយតំបន់នេះមានប្រជាជនជាង ២.៥លាននាក់។

អភិបាលខេត្ត West Java លោក Ridwan Kamil បាននិយាយនៅលើ Instagram ថា មនុស្ស ១៦២ នាក់បានស្លាប់ និង ៣២៦ នាក់បានរងរបួស។

គួររម្លឹកផងដែរថា នៅឆ្នាំ 2004 ការរញ្ជួយដី 9.1 វ៉ិចទ័របានវាយប្រហារកោះស៊ូម៉ាត្រានៅភាគខាងជើងប្រទេសឥណ្ឌូណេស៊ីបានបង្កឱ្យមានរលកយក្សស៊ូណាមិដែលបានសម្លាប់ប្រជាជនចំនួន 226.000 នាក់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ