ក្រុម Hacker ជិត ៣០០,០០០ នាក់ ប្រមូលផ្ដុំគ្នាធ្វើសង្គ្រាម IT ប្រឆាំងនឹងរុស្សី ដើម្បីចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក Vladimir Putin
អន្តរជាតិ៖ ក្រុម (Hacker) ស្ម័គ្រចិត្តរាប់សិបម៉ឺននាក់ ដែលប្ដេជ្ញាចង់ផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងប្រមូលផ្តុំគ្នានៅលើវេទិកា Telegram ឆ្លើយតបទៅនឹងការឈ្លាន។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Theguardian នៅថ្ងៃទី១៧ មីនា ២០២២។
សមាជិកជាហេកឃឺច្រើនជាង ៣០០,០០០ នាក់ បានប្រមូលផ្ដុំគ្នានៅក្នុង Group លើបណ្ដាញ Telegram ហើយក្រុមហេកឃឺទាំងនោះ ក៏បានវាយប្រហារលើវេបសាយព័ត៌មានមួយចំនួន របស់រដ្ឋាភិបាលរុស្ស៊ីដោយជោគជ័យផងដែរ។
គួរបញ្ជាក់ដែលថា កាលពីចុងខែមុន ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Mykhailo Fedorov បានចេញការអំពាវនាវឱ្យមានមនុស្សចូលរួមយុទ្ធនាការនេះ។ គាត់បានសរសេរថា៖«យើងកំពុងបង្កើតកងទ័ព IT។ គ្រប់គ្នានឹងមានភារកិច្ចរៀងខ្លួន។ យើងបន្តប្រយុទ្ធនៅលើបណ្ដាញអ៉ីនធឺណិត»។
យ៉ាងណាក៏ដោយ ថ្វីបើការវាយប្រហារតាមបណ្ដាញអ៉ីនធឺណិត អាចត្រឹមតែផ្ដល់ការរំខានដល់រុស្ស៊ី ហើយមិនអាចឱ្យមានគ្រោះថ្នាក់ដោយផ្ទាល់ ប៉ុន្តែការចូលរួមគ្នាសាមគ្គីគ្នាបែបនេះ វាបានបង្ហាញពីការយកចិត្តទុកដាក់របស់មនុស្សគ្រប់គ្នា។
ជាមួយគ្នានេះដែរ បើតាមសម្ដីបុគ្គលិកក្រុមហ៊ុន adtech ម្នាក់ដែលមានឈ្មោះ Sam បាននិយាយថា ការពិតទៅសង្គ្រាមបែបកូនកាត់ ទាំងផ្នែកព័ត៌មានវិទ្យា និងកម្លាំងយោធា រវាងប្រទេសទាំង ២ គឺបានកើតមានឡើងតាំងតែពីឆ្នាំ២០១៤ មកម៉្លេះ ប៉ុន្តែកាលពីមុនវាមានទំហំតូចជាងនេះ។ លោកបានបន្ដថា ពលរដ្ឋអ៊ុយក្រែនរបស់យើង យល់ច្បាស់ចំពោះទង្វើរបស់រុស្ស៊ីនៅក្នុងប្រទេសរបស់យើង៕RT