សូម៉ាលី៖ មេបញ្ជាការសន្តិសុខម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្សប្រាំបីនាក់បានស្លាប់នៅថ្ងៃសៅរ៍ ខណៈដែលកងកម្លាំងសន្តិសុខបានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធអ៊ីស្លាមដែលបានសម្រុកចូលសណ្ឋាគារក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន Al Jazeera នៅថ្ងៃទី ២០ សីហា ២០២២។

លោក Mohamed Abdikadir មន្ត្រីបាននិយាយថា “កងកម្លាំងសន្តិសុខបានបន្តរំដោះជនស៊ីវិលដែលជាប់គាំងនៅក្នុងបន្ទប់មួយក្នុងអគារសណ្ឋាគារ។ មនុស្សភាគច្រើនត្រូវបានជួយសង្គ្រោះ ប៉ុន្តែយ៉ាងហោចណាស់ជនស៊ីវិលប្រាំបីនាក់ត្រូវបានបញ្ជាក់ថាបានស្លាប់រហូតមកដល់ពេលនេះ" ។

គួរបញ្ជាក់ថា ការវាយប្រហារនៅក្នុងរដ្ឋធានីសូម៉ាលីបានកើតឡើងបន្ទាប់ពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តចំនួនពីរ និងការបាញ់កាំភ្លើងខណៈដែលក្រុមប្រដាប់អាវុធ Al-Shabab បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ