បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងវ៉ាស៊ីនតោន ព្យាយាមបង្កើតភាពតានតឹង និងវិបត្តិនៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ កក្កដា ២០២២។

ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីលោក Biden កាលពីថ្ងៃសៅរ៍បានប្តេជ្ញាថាសហរដ្ឋអាមេរិកនឹងមិន "អត់ឱនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសណាមួយដើម្បីគ្រប់គ្រងប្រទេសមួយផ្សេងទៀតនៅក្នុងតំបន់តាមរយៈការកសាងយោធា ការញុះញង់ និង/ឬការគំរាមកំហែង"។

ដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាលើកដំបូងរបស់លោក Biden បានកើតឡើងតែប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មកបំពេញទស្សនកិច្ចនៅក្រុង Tehran នៅថ្ងៃទី ១៩ ខែកក្កដា។

លោក Biden នៅក្នុងសុន្ទរកថាមួយនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចប្រជុំកំពូលមួយដែលបានប្រមូលផ្តុំសមាជិកទាំងប្រាំមួយរូបនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ក៏ដូចជាអេហ្ស៊ីប ហ្ស៊កដានី និងអ៊ីរ៉ាក់ បានធានាដល់មេដឹកនាំអារ៉ាប់ថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តចូលរួមយ៉ាងពេញលេញនៅមជ្ឈិមបូព៌ា។

លោក Biden បាននិយាយថា៖ «យើងនឹងមិនដើរចេញហើយទុកកន្លែងទំនេរដើម្បីបំពេញដោយប្រទេសចិន រុស្ស៊ី ឬអ៊ីរ៉ង់ឡើយ»។ 

គួររម្លឹកផងដែរថា លោក Biden បានចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់តំបន់របស់គាត់កាលពីថ្ងៃពុធក្នុងប្រទេសអ៊ីស្រាអែល មុនពេលទៅទស្សនាទឹកដីប៉ាឡេស្ទីនហើយបន្ទាប់មកហោះហើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ