ក្រុមតាលីបង់នឹងបង្ហាញក្របខ័ណ្ឌរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត
3 ឆ្នាំ មុន
កាប៊ុល៖ អ្នកនាំពាក្យចលនាអ៊ីស្លាមបាននិយាយនៅថ្ងៃសៅរ៍នេះថា ក្រុមតាលីបង់មានគោលបំណងចង់បង្ហាញក្របខ័ណ្ឌគ្រប់គ្រងថ្មីមួយសម្រាប់អាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីការបះបោរដណ្តើមបានអំណាចគ្រប់គ្រងយ៉ាងឆាប់រហ័សនៃប្រជាជាតិអាស៊ីខាងត្បូង។
មន្ត្រីរូបនេះបានប្រាប់ទៅសារព័ត៌មានរ៉យទ័រថា “អ្នកជំនាញផ្នែកច្បាប់សាសនានិងគោលនយោបាយការបរទេសនៅតាលីបង់ មានបំណងបង្ហាញពីក្របខ័ណ្ឌគ្រប់គ្រងថ្មីនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ” ។
ក្រុមតាលីបង់បានព្យាយាមបង្ហាញមុខនៅក្នុងកម្រិតមធ្យមជាងពីមុន ចាប់តាំងពីការកាន់កាប់អំណាចបានយ៉ាងឆាប់រហ័សកាលពីសប្តាហ៍មុន ប៉ុន្តែបានគ្រប់គ្រងដោយកណ្តាប់ដៃដែកពីឆ្នាំ ១៩៩៦ ដល់ ២០០១ មុនពេលត្រូវបានផ្តួលរំលំដោយកងកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយជ្រកកោនជាមូយក្រុមសកម្មប្រយុទ្ធអាល់កៃដានៅពីក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា។ NR