ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA៖ មេដឹកនាំកូរ៉េខាងជើងលោកគីមអំពាវនាវឱ្យបង្កើនតួនាទីរបស់គណបក្សនៅក្នុងផែនការសេដ្ឋកិច្ច
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវដល់អ្នកក្រោមអំណាយរបស់បក្សដែលកំពុងកាន់អំណាច ឲ្យកាន់តួនាទីថែមទៀតដោយផ្ទាល់នៅក្នុងផែនការសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំថ្មីរបស់លោក និងបានស្តីបន្ទោសគណបក្សចំពោះការខកខានកន្លងមកក្នុងការអនុវត្តកំណែទម្រង់។
កំណត់សម្គាល់នេះធ្វើឡើងនៅថ្ងៃទី ៣ នៃកិច្ចប្រជុំពេញអង្គរបស់គណបក្សដែលលោកគីម ក៏បានដាក់ចេញនូវផែនការគណបក្សសម្រាប់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងកិច្ចការខាងក្រៅក៏ដូចជាផែនការសម្រាប់វិស័យសេដ្ឋកិច្ចនីមួយៗ។
កាលពីខែមករា លោកគីម បានសារភាពដោយបើកចំហថា ផែនការសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំរបស់លោកកាលពីមុនមិនបានបំពេញតាមគោលដៅរបស់ខ្លួនស្ទើរតែគ្រប់វិស័យ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា លោកគីម នៅសប្តាហ៍នេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យតាមផ្លូវច្បាប់លើផែនការ ៥ ឆ្នាំបន្ទាប់ដែលត្រូវបានដាក់បង្ហាញនៅក្នុងសមាជមួយនៅក្នុងខែមករា។
KCNA បន្តថា "នេះជាការអំពាវនាវឱ្យវិស័យនីតិកម្មដកចេញនូវធាតុមិនសមហេតុផលដែលកំពុងរាំងស្ទះទៅនឹងការអនុវត្តផែនការសេដ្ឋកិច្ចជាតិ និងអនុម័តច្បាប់ថ្មីដែលល្អឥតខ្ចោះសម្រាប់គ្រប់វិស័យ" ។
ប្រតិកម្មរបស់លោកគីម បានធ្វើការស្តីបន្ទោសលើគណបក្សចំពោះការខកខានមិនបានបំពេញនូវទំនួលខុសត្រូវនិងតួនាទី ក្នុងនាមជាអ្នករៀបចំនិងអ្នកកាន់កាប់ស្តង់ដារក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនាពេលកន្លងមក ។
លោកគីម បានប្រាប់គណបក្សនៅថ្ងៃពុធនេះថា “ស្ថាប័ននីតិប្បញ្ញត្តិរួមទាំងស្ថាប័នអយ្យការគួរតែបង្កើនតួនាទីរបស់ពួកគេដើម្បីធានាថាផែនការសេដ្ឋកិច្ចជាតិត្រូវបានចែកចាយនិងប្រតិបត្តិត្រឹមត្រូវច្បាស់លាស់” ។