រដ្ឋាភិបាលចិន ផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់
4 ឆ្នាំ មុន
នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។