រដ្ឋធានីកៀវ៖ លោកអភិបាលលូហាន់ស្ក៍ (Luhansk) ជាតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែ ដែលត្រូវបាននិរទេសខ្លួន បានរាយការណ៍ ថា កងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានវាយប្រហារ ទៅលើទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនទាហានស៊ីឈ្លួល Wagner របស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform នៅថ្ងៃទី១២ ធ្នូ ២០២២។

លោក ស៊ើហ៊ី ហៃដៃ (Serhiy Haidai) អភិបាលតំបន់លូហាន់ស្ក៍ ដែលនិរទេសខ្លួន បានអះអាង ថា សណ្ឋាគារមួយកន្លែង ជាទីដែលក្រុមហ៊ុនទាហានស៊ីឈ្នួល បានជួបប្រជុំគ្នា នៅក្នុងតំបន់នេះ បានរងការវាយប្រហារ ពីកងទ័ពរបស់អ៊ុយក្រែន ដោយបានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សយ៉ាងច្រើន។

បើតាមក្រុមអ្នកជំនាញរបស់បស្ចិមលោក បានអះអាង ថា Wagner ជាក្រុមហ៊ុនទាហានស៊ីឈ្នួល គ្រប់គ្រងដោយរដ្ឋរុស្ស៊ី ហើយពួកគេធ្វើសកម្មភាព ដើម្បីផលប្រយោជន៍របស់វិមានក្រឹមឡាំង។ ក្រុមហ៊ុនទាហានស៊ីឈ្នួលមួយនេះ បានបង្កើតឡើង ដោយលោក យេវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ជាអតីតម្ចាស់ភោជនីយដ្ឋាន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជនមួយនេះ បានរងការចោទប្រកាន់ ជាញឹកញាប់ អំពីឧក្រិដ្ឋកម្មសង្គ្រាម និង ការរំលោភបំពានសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា បើតាមលោក Haidai បានអះអាង ថា ការវាយប្រហារ នៅទីក្រុងកាឌីវកា (Kadiivka) បានធ្វើឲ្យទាហានរុស្ស៊ី បាត់បង់យ៉ាងច្រើន ហើយគាត់រំពឹង ថា យ៉ាងតិចប្រហែល៥០ភាគ ដែលកម្លាំងទាហាននៅរស់រានមានជីវិត ត្រូវស្លាប់ ដោយសារមិនមានការព្យាបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ