អន្តរជាតិ៖ កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់បុរសប៉ាឡេស្ទីនពីរនាក់ក្នុងអំឡុងពេលការវាយឆ្មក់នៅជិតទីក្រុង Ramallah នៅតំបន់ West Bank ដែលកាន់កាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន aljazeera នៅថ្ងៃទី ០៣ តុលា ២០២២។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា បុរសទាំងពីរនាក់នេះបានស្លាប់បាត់បង់ជីវិតខណៈនៅក្នុងរថយន្តនៅក្នុងជំរុំជនភៀសខ្លួន Jalazone ភាគខាងជើងនៃទីក្រុង Ramallah ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានកំណត់អត្តសញ្ញាណពួកគេថាជា Bassel Qassem Basbous អាយុ 19 ឆ្នាំ និង Khaled Fadi Anbar អាយុ 21 ឆ្នាំ។ ជនទី៣ ឈ្មោះ Raafat Habash អាយុ ១៩ឆ្នាំ បានរងរបួសក្នុងការបាញ់ប្រហារ។

កងទ័ពអ៊ីស្រាអែលបាននិយាយថា កងទ័ពកំពុងព្យាយាមចាប់ខ្លួនជនសង្ស័យម្នាក់នៅ Jalazone នៅពេលដែលពួកគេសង្ស័យថា បុរសទាំងបីនាក់នោះគ្រោងនឹងធ្វើការវាយប្រហារតាមរថយន្តប្រឆាំងនឹងទាហាន មុនពេលត្រូវបានបាញ់សម្លាប់។

យ៉ាងណាមិញ អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយឆ្មក់ស្ទើរតែរាល់ថ្ងៃនៅតំបន់ West Bank ដែលភាគច្រើនផ្តោតទៅលើទីប្រជុំជន Jenin និង Nablus ជាកន្លែងដែលក្រុមប៉ាឡេស្ទីនប្រដាប់អាវុធថ្មីត្រូវបានបង្កើតឡើង។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ