ឡាវ៖ ប្រទេសឡាវបានកត់ត្រាអ្នកឆ្លងថ្មីនៃវីរុសCovid-19 ចំនួន១១២នាក់ នៅថ្ងៃអាទិត្យនេះ ជាហេតុនាំឲ្យឆ្លងសរុបនៅប្រទេសនេះ កើនឡើងដល់៩៣៣នាក់។ ខេត្តបូកែវច្រើនជាងគេ មាន៦០ករណី ខណៈរដ្ឋធានីវៀងចន្ទ មាន៣៤ករណី។

ឡាវផ្តើមឆ្លងខ្លាំង កាលពីថ្ងៃទី២១ មេសា ដោយប្រកាសថា រកឃើញ២៨ករណី ពោលគឺ១ថ្ងៃបន្ទាប់ពីមាន២ករណី ហើយថ្ងៃទី២០ មេសា មានសរុបត្រឹម៦០ករណីប៉ុណ្ណោះ។ ក្រោយមក ចេះតែបន្តរកឃើញករណីថ្មីៗ រហូតដល់ថ្ងៃទី២៣ មេសា រកឃើញ៦៥នាក់ បន្ទាប់មកទៀត រាប់សិបនាក់ប្រចាំថ្ងៃ រហូតដល់បច្ចុប្បន្ន។

យ៉ាងណាក៏ដោយ ឡាវពុំទាន់មានករណីស្លាប់ទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ