រដ្ឋធានីកៀវ៖ កងទ័ពអ៊ុយក្រែន បានអះអាង អំពីទាហានរបស់រុស្ស៊ី បានស្លាប់ ចំនួន៥៩០នាក់ នៅលើសមរភូមិប្រយុទ្ធ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ហើយតួលេខថ្មីនេះ បានធ្វើឲ្យក្រុងមូស្គូ បាត់បង់កម្លាំងទ័ព កើនឡើងដល់ជាង៩៨ ០០០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាមរហូតមកដល់ពេលនេះ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform នៅថ្ងៃទី ១៩ ធ្នូ ២០២២៕

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន សរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ រុស្ស៊ី បានបាត់បង់ទាហាន នៅលើសមរភូមិប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែន ប្រហែល ៩៨ ២៨០នាក់។ 

ក្រៅពីការបាត់បង់កម្លាំងទាហាននោះ រុស្ស៊ី បានខាតបង់គ្រឿងសឹក មានតម្លៃរាប់ពាន់លានដុល្លារ រួមមាន រថក្រោះ ចំនួន ២ ៩៨៧គ្រឿង រថពាសដែក ចំនួន ៥ ៩៦៣គ្រឿង យន្ដហោះចម្បាំង ចំនួន ២៨១គ្រឿង ឧទ្ធម្ភាគចក្រ ចំនួន ២៦៤គ្រឿង យានយន្ដផ្សេងៗ និង រថយន្ដដឹកប្រេងឥន្ធនៈ ចំនួន ៤ ៥៧៩គ្រឿង ប្រព័ន្ធកាំភ្លើងធំ ចំនួន ១ ៩៤៨គ្រឿង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៤១០គ្រឿង ប្រព័ន្ធកាំភ្លើងបាញ់យន្ដហោះ ចំនួន ២១១គ្រឿង  និង គ្រឿងសឹកជាច្រើនទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ