ភ្នំពេញ ៖ កម្ពុជា នឹងបញ្ជូនកងកម្លាំងប្ដូរវេនចំនួនពីរកងអនុសេនាធំ ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ ដែលនឹងបញ្ចប់បេសកកម្មរយៈពេលមួយឆ្នាំនៅក្នុងតំបន់ប្រតិបត្តិការនៃសាធារណរដ្ឋម៉ាលី។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការងារហ្វឹកហ្វឺនបន្ថែមរបស់កងកម្លាំង ដែលនឹងត្រៀមចេញបំពេញបេសកកម្មរក្សាសន្ដិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី នាពេលខាងមុខ រួមមានកងអនុសេនាធំកម្ទេចគ្រឿងផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានពិនិត្យអគារចត្តាឡីស័ក និងអគារព្យាបាលជំងឺឆ្លងកូវីដ-១៩ ព្រមទាំងសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៦ មកកម្ពុជាបានបញ្ជូនកម្លាំងចំនួនសរុបជាង ៧៣០០នាក់ ក្នុងនោះមានស្ត្រីចំនួនជាង ៤៥០ នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ។ បច្ចុប្បន្ន កម្ពុជាមានកម្លាំងចំនួនជិត ១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន ៥ រួមមាន ប្រទេសស៊ូដង់ខាងត្បូងអាហ្វ្រិកកណ្តាល លី បង់ និង ម៉ាលី ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី ២ នៅក្នុងតំបន់អាស៊ាន ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ